ដើម្បីទទួលបានជោគជ័យក្នុងពេលសម្ភាសន៍ គឺយើងត្រូវដឹង
និងយល់ចិត្តអ្នកសម្ភាសន៍ថាគេចង់បានអ្វី និងត្រូវការអ្វី?
មានសំនួរជាច្រើនដែលនឹងត្រូវបានសួរនៅពេលសម្ភាសន៍ដែលអ្នកគួរតែ
ត្រៀមខ្លួនអោយរួចរាល់ទុកជាមុន។ អ្នកត្រូវតែដឹង និងកំនត់អោយបានច្បាស់ថា
តើគេកំពុងតែចង់បាននូវចម្លើយ អ្វីពីអ្នក។ ក្នុងអត្ថបទនេះ
យើងសូមលើយកនូវសំនួរចំនួន៥ ដែលតែងតែត្រូវបានសួរ
ហើយវាក៏ជាសំនួរដែលពិបាកនឹងឆ្លើយផងដែរ៖
១- ចូរអ្នករៀបរាប់អំពីខ្លួនអ្នកផ្ទាល់?
សំនួរនេះគឺជាសំនួរសំខាន់មួយដែលគេតែងនិយមសួរក្នុងពេលសម្ភាស
ន៍ការងារ។ អ្វីដែលអ្នកសួរចង់ដឹងនោះគឺ
តើអ្នកអាចជួយបានការងារអ្វីខ្លះដល់ក្រុមហ៊ុនរបស់គេ?
តើអ្នកអាចនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុនរបស់គេនោះ?
អ្នកសួរគេចង់ដឹងអំពី
ជំនាញ សមត្ថភាព បទពិសោធន៍ និងភាពខ្លាំងរបស់អ្នក
ជាពិសេសនោះគឺអ្វីដែលទាក់ទងទៅនឹងការងារដែលអ្នកកំពុងតែធ្វើការ
សម្ភាសន៍។ អ្នកអាចជាអ្នកលងតន្ត្រីដ៏ចំណានម្នាក់
ប៉ុន្តែអ្នកដែលសម្ភាសន៍អ្នកនឹងមិនចាប់អារម្មណ៍នោះទេ ប្រសិនបើការងារដែលអ្នកដាក់ពាក្យសុំនោះមិនមែនទាក់ទងនឹង
តន្ត្រី។ អ្នកគួរតែធ្វើការផ្តោតទៅលើចម្លើយណាដែលគេកំពុងតែសួរ
ហើយចៀសវាងនូវចម្លើយដែលមិនមានការទាក់ទងនឹងការងាររបស់អ្នក។
២- ហេតុអ្វីបានជាអ្នកលាឈប់
ឬចាកចេញពីកន្លែងធ្វើការចាស់របស់អ្នក?
នេះជាសំនួរមួយដែលអ្នកអាចនឹងត្រូវបានសួរ។
អ្នកសម្ភាសន៍ចង់ដឹងថា
តើមានបញ្ហាអ្វីដែលបណ្តាលអោយអ្នកធ្វើការផ្លាស់ប្តូរកន្លែងធ្វើ ការ?
តើអ្នកជាអ្នកបង្កបញ្ហាដល់ក្រុមហ៊ុន?
ហើយបញ្ហានេះនឹងអាចកើតឡើងម្តងទៀតដែរឬទេ?
ប្រសិនបើអ្នកកំពុងតែរកការងារថ្មីធ្វើដោយសារតែត្រូវគេ
បណ្តេញចេញ ឬត្រូវគេកាត់បន្ថយបុគ្គលិក
អ្នកគួរតែត្រូវត្រៀមចម្លើយនៃសំនួរនេះ អោយបានរួចរាល់
ដោយផ្តល់នូវចម្លើយដែលសង្កត់ទៅលើន័យវិជ្ជមាន ជាជាងអវិជ្ចមាន។
អ្នកប្រហែលជាអាចឆ្លើយថា៖
វាគឺជាបទពិសោធន៍ដែលខ្ញុំចង់បំភ្លេចវា
ប៉ុន្តែខ្ញុំបានទទួលមេរៀនមួយដ៏ល្អពីបទពិសោធន៍នេះ។
នៅពេលដែលជួបបញ្ហាអ្វីដែលមិនល្អនៅក្នុងបទពិសោធន៍ការងាររបស់
អ្នក អ្នកត្រូវតែផ្លាស់ប្តូររបៀបឆ្លើយដោយធ្វើយ៉ាងណាអោយវាទេរទៅរក
ភាពវិជ្ជមានវិញ។
៣- ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ?
អ្នកសម្ភាសន៍ចង់ស្តាប់នូវចម្លើយរបស់អ្នកថា
ហេតុអ្វីបានជាអ្នកជ្រើសរើសក្រុមហ៊ុននេះ
ឬក៏មុខតំណែងណាមួយដែលអ្នកកំពុងដាក់ពាក្យសុំ។
ចម្លើយដែលអ្នកមិនគួរឆ្លើយនោះគឺ៖
ខ្ញុំបានឃើញវានៅលើទំព័រស្វែងរកការងារ
ហើយខ្ញុំដឹងថាខ្ញុំអាចបំពេញមុខតំណែងនេះបាន។ ចម្លើយនេះ
គឺវាប្រហាក់ប្រហែលនឹងការសុំនារីម្នាក់ដើម្បីធ្វើជាគួរគ្រង
ហើយនៅពេលដែលនាងសួរទៅវិញថា
“ហេតុអ្វីបានជាលោកចង់រៀបការជាមួយខ្ញុំ?” បុរសនោះឆ្លើយថា៖
ខ្ញុំតែងចង់រៀបការ ហើយនាងគឺជាមនុស្សស្រី។
ចម្លើយនេះគឺជាចម្លើយដែលទទួលយកបាននោះទេ។
អ្នកគួរតែធ្វើការសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនដែលអ្នក
កំពុងតែធ្វើការដាក់ពាក្យដូចជាគោលនយោបាយរបស់ក្រុមហ៊ុន និងបេសកម្មជាដើម។
អ្នកអាចឆ្លើយថា គោលនយោបាយ និងបេសកម្មរបស់ក្រុមហ៊ុននោះ
ស្របទៅនឹងគោលគំនិតរបស់អ្នកហើយជាអ្វីដែលខ្ញុំកំពុងតែស្វែងរក។
ចម្លើយផ្សេងទៀតសម្រាប់សំនួរមួយនេះ
គឺអ្នកទៅសម្ភាសដើម្បីចង់ដង់អោយបានច្បាស់ថា
តើកន្លែងនេះស័ក្តិសមអ្នកដែរឬទេ ឬមួយក៏អ្នកអាចធ្វើការងារនោះបានដែរឬទេ។
ចូរចាំថា អ្នកទៅសម្ភាសដើម្បីធ្វើសង្កេត
និងស្វែងយល់អោយបានច្រើនចំពោះក្រុមហ៊ុននោះថាតើអ្នកគួរតែ
ធ្វើការអោយក្រុមហ៊ុននេះដែរឬទេ
ដោយមិនមែនទៅទីនោះដើម្បីអោយតែគេសង្កេតនិងស្វែងយល់ពីអ្នកនោះ ទេ?
៤- តើអ្នកមានចំនុចខ្សោយអ្វីខ្លះ?
នេះជាសំនួរមួយដែលពិបាកឆ្លើយ។
ប្រសិនបើអ្នកឆ្លើយដោយទទួលស្គាល់ថាអ្នកមានបញ្ហាអ្វីមួយនោះ
គឺបីដូចជាអ្នកលក់ខ្លួនឯងដូច្នោះដែរ។
និយោជកនឹងធ្វើការស្តាប់ពីរបៀបរៀបរាប់អំពីគុណវិបត្តិរបស់
អ្នក។ ប្រសិនបើមានសំនួរនេះត្រូវបានសួរ
អ្នកត្រូវតែសង្កត់ទៅលើន័យវិជ្ជមាន ពោlគឺនិយាយអំពីជំនាញ
និងចំណេះដឹងដែលអ្នកកំពុងតែប្រឹងប្រែងដើម្បីធ្វើការអភិវឌ្ឍន៍
អោយកាន់តែប្រសើរនៅក្នុងការងាររបស់អ្នក។
ជ្រើសរើសគុណវិបត្តិមួយដែលអ្នកមាន ហើយប្រាប់នូវវិធីដែលអ្នកដោះស្រាយសម្រាប់បញ្ហានោះ។
ខាងក្រោមនេះ គឺជាឧទាហរណ៍មួយដែលអ្នកអាចយកតម្រាប់តាម៖
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តសម្លឹងអ្វីដែលធំ។
ប៉ុន្តែខ្ញុំទទួលស្គាល់ថា
ពេលខ្លះមានចំណុចខ្លះខ្ញុំមិនបានធ្វើការពិនិត្យអោយបានល្អិតល្អន់។
ហេតុនេះហើយ
ខ្ញុំតែងជ្រើសរើសនរណាម្នាក់ដែលជាមនុស្សល្អិតល្អន់មកចូលរួមក្នុង
ក្រុមរបស់ខ្ញុំជានិច្ច។
អ្នកត្រូវឆ្លើយនូវសំនួរអោយមានលក្ខណៈវិជ្ជមានជានិច្ច។
ប្រសិនបើអ្នកប្រាប់អ្នកសម្ភាសន៍ថាអ្នកមានគុណវិបត្តិណាមួយនោះ
អ្នកត្រូវតែផ្តល់ចម្លើយមួយដែលប្រាប់នូវវិធីដែលអ្នកប្រើប្រាស់
ក្នុងការដោះស្រាយនូវគុណវិបត្តិនោះ។
៥- តើអ្នកមានសំនួរ ឬចម្ងល់អ្វីដែរឬទេ?
ទេ
ខ្ញុំគិតថាអ្នកបានប្រាប់ខ្ញុំលម្អិតរាល់អ្វីដែលខ្ញុំចង់ដឹងរួច
ទៅហើយ។
ខ្ញុំប្រាកដជាមានសំនួរជាច្រើនដែលត្រូវសួរប្រសិនបើខ្ញុំបានទទួល
ការងារនេះ។
នេះជាចម្លើយដែលមនុស្សភាគច្រើនឆ្លើយនូវសំនួរនេះ។
នេះមិនមែនជាចម្លើយដែលត្រឹមត្រូវទេ។ នៅពេលដែលអ្នកទទួលបានការងារហើយនោះ
វាប្រហែលជាយឺតពេលហើយដើម្បីធ្វើការសួរនូវរាល់សំនួរ។
និយោជកនឹងរង់ចាំនូវសំនួររបស់អ្នកដើម្បីចង់ដង់ថាតើតើមាន
ចំណាប់ អារម្មណ៍យ៉ាងណាក្នុងការធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ។
ខាងក្រោមនេះគឺជាសំនួរដែលល្អៗដែលអាចសួរក្នុងពេលសម្ភាសន៍។
“បាទ
ខ្ញុំមានសំនួរខ្លះៗ។ បើតាមការសួររបស់លោកក្នុងពេលសម្ភាសន៍
វាដូចជាលោកកំពុងតែមានបញ្ហាជាមួយនឹងអតិថិជន។
តើលោកអាចប្រាប់បន្ថែមខ្លះៗអំពីស្ថានភាពបច្ចុប្បន្នដែរឬទេ?
តើមានការលំបាកអ្វីខ្លះដែលនិយោកជិកថ្មីនឹងជួបប្រទះ?”
ប្រសិនបើអ្នកមិនសួរសំនួរបន្ថែមនោះទេ
អ្នកនឹងបាត់បង់ឱកាសដើម្បីធ្វើការប្រមូលពត៌មាននានាដែលជាកត្តា
ក្នុងការសម្រេចចិត្តថាតើទីកន្លែងនេះស័ក្តសមនឹងអ្នកដែរឬទេ។
រាល់អ្នកសម្ភាសន៍នីមួយៗតែងតែមានរបៀបសួរ
និងសំនួរខុសៗគ្នា។ សំនួរទាំង៥ខាងលើគឺជាសំនួរដែលតែងត្រូវបានសួរជាញយៗ
ហេតុដូចនេះប្រសិនបើអ្នកបានត្រៀមខ្លួនរាល់សំនួរខាងលើហើយនោះ
អ្នកនឹងមានប្រៀបទៅលើអ្នកដទៃទៀតដែលមិនបានត្រៀមខ្លួនទុកជាមុន។
ប្រភពៈ Khmeraec
No comments:
Post a Comment