Friday, December 2, 2016
ពាក្យសម្ដី៣០ឃ្លាសម្រាប់អ្នកចូលចិត្តអានសៀវភៅ
១. អ្នកអានម្នាក់មានជីវិតរាប់ពាន់មុននឹងស្លាប់ អ្នកដែលមិនធ្លាប់អានមានជីវិតតែមួយប៉ុណ្ណោះ –George R. R. Martin
២. អ្នកអានកាន់តែច្រើន អ្នកដឹងរឿងកាន់តែច្រើន អ្នករៀនកាន់តែច្រើន អ្នកទៅបានកាន់តែច្រើនកន្លែង – Dr. Seuss
៣. សៀវភៅជាមិត្តដ៏ស្មោះត្រង់ បើអ្នកទុកវាចោល វានឹងរង់ចាំអ្នករហូត តែបើអ្នកចាប់កាន់វាវិញ វានៅតែស្រលាញ់អ្នកដដែល – John Green
៤. គ្មានអ្វីគួរឲ្យរីករាយដូចជាការអានសៀវភៅនោះទេ បើខ្ញុំមានផ្ទះខ្លួនឯង ខ្ញុំមុខជាវេទនាមិនខាន បើគ្មានបណ្ណាល័យល្អមួយក្នុងផ្ទះ - Jane Austen
៥. អ្នកមិនមានពេលសម្រាប់អាន អ្នកក៏មិនមានពេលសម្រាប់សរសេរដែរ – Stephen King
៦. កុំអានដូចកូនក្មេង អានដើម្បីរស់នៅ – Gustave Flaubert
៧. អ្នកមិនចាំបាច់ដុតសៀវភៅចោលទាំងអស់ដើម្បីបំផ្លាញវប្បធម៌ទេ គ្រាន់តែធ្វើឲ្យមនុស្សលែងអានសៀវភៅគ្រប់គ្រាន់ហើយ – Ray Bradbury
៨. មនុស្សដែលស្រលាញ់ការអាន តែងតែមិនសូវមានអារម្មណ៍ឆេវឆាវទេ – Pat Conroy
៩. នៅមានទោសឧក្រិដ្ឋមួយទៀតដែលធ្ងន់ជាងការដុតសៀវភៅទៀត នោះគឺការមិនបានអានវា – Joseph Broadsky
១០. គិតមុនពេលអ្នកនិយាយ អានមុនពេលអ្នកគិត – Fran Lebowitz
១១. ប្រសិនបើអ្នកទៅផ្ទះជាមួយអ្នកណាម្នាក់ ហើយគេមិនមានសៀវភៅទេនោះ កុំដេកជាមួយគេអី – John Waters
១២. ថ្ងៃនេះជាអ្នកអាន ថ្ងៃក្រោយជាអ្នកដឹកនាំ – Margaret Fuller
១៣. ដំណេកល្អ តែសៀវភៅល្អជាង - George R.R. Martin
១៤. ស្រលាញ់សៀវភៅជាងភាពយន្ត ភាពយន្តប្រាប់អ្នកពីអ្វីដែលត្រូវគិត ប៉ុន្តែសៀវភៅល្អអនុញ្ញាតឲ្យអ្នកជ្រើសរើសអ្វីដែលអ្នកត្រូវគិត – Karen Marie Moning
១៥. ពិភពលោកជារបស់យើងនៅពេលកំពុងអាន – Betty Smith
១៦. អ្វីគ្រប់យ៉ាងដែលមាននៅក្នុងលោក នឹងមាននៅក្នុងសៀវភៅ – Stephane Mallarme
១៧. ខ្ញុំចូលចិត្តអានសៀវភៅពេក រហូតដល់ខ្ញុំត្រូវតែសរសេរវា – Oscar Wilde
១៨. សៀវភៅដែលល្អបំផុត គឺសៀវភៅដែលប្រាប់អ្នកពីអ្វីដែលអ្នកបានដឹងរួចហើយ – George Orwell
១៩. សៀវភៅជួយឲ្យពួកយើងយល់ថាខ្លួនឯងជាអ្នកណា ត្រូវធ្វើអ្វី ហើយក៏បានបង្ហាញយើងថាតើសង្គម និងមិត្តភាពមានន័យយ៉ាងម៉េច វាប្រាប់យើងពីរបៀបរស់នៅ និង ស្លាប់ – Anne Lamott
២០. នៅពេលដែលយើងអានរឿងមួយ យើងនឹងរស់នៅក្នុងនោះ ក្របសៀវភៅប្រៀបដូចជាដំបូល និង ជញ្ជាំង អ្វីដែលនឹងកើតឡើងបន្ទាប់ទៀត គឺស្ថិតនៅក្នុងជញ្ជាំងទាំងនេះ – John Berger
២១. ការបង្រៀនកូនក្មេងឲ្យក្លាយជាអ្នកអានសៀវភៅមិនគួរឲ្យខ្លាចទេ តែគួរឲ្យរីករាយ និង រំភើប ហើយការរៀនធ្វើជាអ្នកអានផ្តល់ប្រយោជន៍ដ៏អស្ចារ្យដល់អ្នក – Roald Dahl
២២. ទោះបីជាអ្នកគិតថាអ្នករវល់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែរកពេលដើម្បីអានដែរ បើមិនដូច្នោះទេ មានតែជ្រើសរើសភាពល្ងង់ខ្លៅសម្រាប់ខ្លួនឯង – Atwood H. Townsend
១៣. សៀវភៅស្រលាញ់មនុស្សគ្រប់គ្នាដែលបើកវា – Cornelia Funke
២៤. ការអានសៀវភៅល្អ ប្រៀបដូចជាការបត់ជើងតូច អ្នកមិនអាចបញ្ឈប់វាបានទេបន្ទាប់ពីអ្នកចាប់ផ្ដើមហើយ – Jonh Green
២៥. អានដើម្បីរៀន និង អភិវឌ្ឍខ្លួន អានដើម្បីសើច និង ជំរុញទឹកចិត្តខ្លួនឯង – Gary Paulsen
២៦. សៀវភៅមួយក្បាល គឺជាមិត្តភក្តិម្នាក់ – Gary Paulsen
២៧. រឿងដែលចម្លែកអំពីមនុស្សដែលមានសៀវភៅច្រើន គឺពួកគេនៅតែចង់បានបន្ថែមទៀត – Patricia A. McKillip
២៨. កុំអានសៀវភៅតែមួយប្រភេទ អានសៀវភៅផ្សេងៗគ្នានោះអ្នកអភិវឌ្ឍតាមបែបផែនផ្សេងៗគ្នាបាន – R.L. Stine
២៩. មនុស្សដែលអានច្រើនពេល ហើយប្រើខួរក្បាលតិចពេក នឹងបង្កើតជាទម្លាប់ខ្ជិលគិត –Abert Einstein
៣០. នៅក្នុងសៀវភៅ ខ្ញុំមិនត្រឹមតែបានធ្វើដំណើរទៅពិភពអ្នកដទៃទេ ប៉ុន្តែក៏ចូលទៅពិភពខ្លួនឯងដែរ – Anna Quindlen
ប្រភព : http://somkhann.com/
Labels:
ចំណេះដឹងទូទៅ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment