ក្នុងវេទិកាកាហ្វេ ក្រោមប្រធានបទ
«ផ្លូវដ៏ឆ្លាតវ័យនៃជោគជ័យអាជីវកម្ម»
នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនថ្មីៗនេះ លោក ហ៊ឺ ដារ៉ា
នាយកគ្រប់គ្រងហាងផ្គត់ផ្គង់សម្ភារៈកាហ្វេ Kofi លោក ចាង ប៊ុនលាង
ម្ចាស់ហាងកាហ្វេ Brown និង លោក ឌិន សុមេធារិទ្ធ ស្ថាបនិក
និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Frangipani Villa Hotels
បានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងខ្លះៗ ពាក់ព័ន្ធនឹងអាជីវកម្ម
ហើយខាងក្រោមនេះ ជាចំណុចគោលសំខាន់ៗ ដែលពួកគាត់ប្រាប់ថា
យុវវ័យត្រូវគិត បើចង់បើកជំនួញអ្វីមួយ។
បើមានចំណុចខាងលើនេះហើយ តើត្រូវធ្វើដូចម្ដេចទៀត បើចង់ឱ្យអាជីវកម្មមួយបានជោគជ័យ? វាគ្មិនទាំងបីបានបង្ហាញបទពិសោធន៍ថា
ទីផ្សារ
លោក ចាង ប៊ុនលាង «ត្រូវមានទីតាំងល្អ ផលិតផលមានគុណភាព រកអ្វីដែលថ្មី ហើយក៏ត្រូវមានបញ្ចូលបច្ចេកវិទ្យា ដើម្បីធ្វើឱ្យអតិថិជនកាន់តែងាយស្រួល»
លោក ឌិន សុមេធារិទ្ធ «បុគ្គលិកទាំងអស់ ជា Marketing។ បុគ្គលិកត្រូវរួសរាយរាក់ទាក់ ផ្ដល់សេវាល្អ មានសុជីវធម៌។ បើសន្តិសុខយើង ឈ្លើយស្លៀកពាក់គឃារ អ្នកលើកម្ហូបឈ្លើយគឃារ … Marketing យើងចប់ហើយ...ហើយយើងត្រូវស្គាល់អតិថិជនគោលដៅ»
លោក ហ៊ឺ ដារ៉ា «ត្រូវពឹងលើប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមអីជាដើម ដើម្បីឱ្យគេស្គាល់ផលិតផលរបស់យើង»
លោក ចាង ប៊ុនលាង «បើមានដៃគូ ឬចូលហ៊ុនជាមួយបងប្អូន យើងត្រូវធ្វើកិច្ចសន្យាឱ្យច្បាស់លាស់ លើការគ្រប់គ្រងហិរញ្ញវត្ថុ»
លោក ឌិន សុមេធារិទ្ធ «ត្រូវគិតគូរឱ្យបានច្បាស់លាស់ លើការទិញចូល លក់ចេញ ចំណាយ និយាយឱ្យខ្លី គឺត្រូវពិនិត្យឱ្យច្បាស់លើគណនេយ្យ»
Team Work
លោក ហ៊ឺ ដារ៉ា និងលោក ចាង ប៊ុនលាង «ក្រុមត្រូវមានជំនាញផ្សេងគ្នា ដើម្បីគ្រប់គ្រងលើការងារនីមួយៗរបស់ក្រុមហ៊ុន ត្រូវទុកចិត្តគ្នា ស្មោះត្រង់ និងតាំងចិត្តជួយគ្នា ១០០%។ Team ហ្នឹងក៏មានបុគ្គលិកផងដែរ មិនមែនតែអ្នកដែលយើងមានហ៊ុនជាមួយនោះទេ គឺត្រូវជួយគ្នា និងស្មោះត្រង់»
វាគ្មិនទាំងបីក៏បានបង្ហាញថា បើចង់ធ្វើជំនួញមិនត្រូវគិតពីហានិភ័យពេកទេ ប៉ុន្តែក៏មិនត្រូវភ្លេចហានិភ័យដែរ។ តើអ្វីជាហានិភ័យក្នុងជំនួញ?
-ចំណេះដឹង និងបទពិសោធន៍៖ បើគ្មានពីនេះទេ អាចជួបហានិភ័យខ្ពស់ -លុយ៖ ត្រូវរកលុយដើម្បីផ្គត់ផ្គង់អាជីវកម្ម -មិនត្រូវក្រអឺតក្រទម ៖ ជោគជ័យត្រូវចេះដាក់ខ្លួនតាមស្ថានភាព បើមិនដូច្នេះនឹងមានរឿងរ៉ាវកើតឡើងក៏អាចថាបាន៕
No comments:
Post a Comment