តាមធម្មតា នៅពេលដែលនិយាយដល់អនាគតកាល គេតែងគិតដល់ Will និង Be going to។
ពាក្យបង្ហាញពីអនាគតកាលទាំងពីរនេះ ត្រូវបានគេស្គាល់ និងប្រើច្រើននៅក្នុងភាសាអង់គ្លេស។ មានសិស្សជាច្រើននៅមិនទាន់អាចញែកដាច់រវាង ពាក្យអនាគតកាលទាំងពីរនេះ។ នៅថ្ងៃនេះយើងនឹងបង្ហាញពីរបៀបប្រើប្រាស់ និង ពេលវេលាប្រើប្រាស់របស់ពាក្យទាំងពីរឲ្យបានច្បាស់។
គេប្រើប្រាស់ Will នៅពេល៖
១៖ បង្ហាញពីការទស្សន៍ទាយ ឬក្តីសង្ឃឹមមួយ
ឧទាហរណ៍៖
I will pass this exam.
In the next three years, North Korea will lead the world.
២៖ បង្ហាញពីការពិតនៅក្នុងអនាគតកាល ឬ ភាពជាក់លាក់ណាមួយ
ឧទាហរណ៍៖
I will go to your party tonight.
Tomorrow I will be 18 years old.
៣៖ បង្ហាញពីការសម្រេចចិត្តភា្លមៗ នៅពេលកំពុងនិយាយ
ឧទាហរណ៍៖
Ok, I will company you there.
Will you go to my party tonight?
៤៖ បង្ហាញពី ការផ្តល់ឲ្យ ឬសំណើរឲ្យគេណាមួយ
ឧទាហរណ៍៖
Are you going home? I will take you, don’t worry.
Is that heavy? I will carry it for you.
៥៖ បង្ហាញពី ការសន្យា ឬ ការគំរាមអ្វីមួយ
ឧទាហរណ៍៖
Tell me that. I will keep it secret.
Do not tell anyone about that or I will kill you.
Be going to: គេប្រើប្រាស់ វានៅពេល៖
១៖ បង្ហាញពីការរៀបចំគម្រោង ឬការតាំងចិត្តណាមួយ
ឧទាហរណ៍៖
I’m going to meet my doctor this afternoon.
She is going to have a baby soon.
២៖ បង្ហាញពី ការទស្សន៍ទាយដោយផ្អែកលើហេតុផលជាក់លាក់ណាមួយ
ឧទាហរណ៍៖
Look at the cloud, it is going to rain soon.
The sun is shining. We are going to have a very good picnic.
Present Continuous (Be doing): គេប្រើវានៅពេល៖
១៖ ការរៀបចំទុកជាមុន
ឧទាហរណ៍៖
I am meeting my mother at the airport tomorrow.
Our parents are visiting us this Christmas.
Present Simple (Do): គេប្រើវានៅពេល៖
១៖ មានតារាងពេលវេលាជាក់លាក់
ឧទាហរណ៍៖
Hurry up! The train departs in 10 minutes.
I leave Frankfurt at 5 o’clock in the morning and arrive in New York at midnight the next day
No comments:
Post a Comment