Thursday, October 13, 2016
អត្ថន័យទង់ជាតិខ្មែរ
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ ១៩៩៣ បន្ទាប់ពីការបោះឆ្នោត ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បានរចនាឡើងតាំងពី ឆ្នាំ ១៨៥០ មកម្លេះ ដោយដាក់រូប ប្រាសាទអង្គរវត្ត ពណ៌សនៅចំផ្ទៃកណ្តាល ។
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌ ផ្នែកខាងលើ និង ខាងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម មានរូប ប្រាសាទពណ៌សនៅកណ្តាល ។
– ពណ៌ខៀវតំណាងសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហឹង្សា ស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ តំណាងឲ្យភាពត្រជាក់ត្រជុំនៃធម្មជាតិស្រស់បំព្រង ។
– ពណ៌ក្រហមតំណាងឲ្យស្មារតីអង់អាច ក្លាហាន ពុះពារ គ្រប់ឧបសគ្គ ពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិ មាតុភូមិ ។
– រូបប្រាសាទអង្គរពណ៌ស តំណាងឱ្យសាសនា សីលធម៌ ចរិយាធម៌ និងតំណាងឱ្យអរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ ។
Labels:
ចំណេះដឹងទូទៅ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment