Sunday, October 9, 2016

ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍


១.​​កូនប្រុស, ប្រសិនបើកូននៅតែចំណាយលុយលើមនុស្សស្រីហើយនាងមិនដែលសួរ កូនអំពីរឿងសន្សំ ឬរកស៊ីអ្វីនោះ, ហើយនាងគិតតែពីរឿងចំណាប់អារម្មណ៍លើនាងក៏អត់ កូនកុំរៀបការនឹងនាងឲ្យសោះ។

២. កូនប្រុស, ស្ត្រីអាចក្លាយជាប្រពន្ធល្អបាន ខ្លះអាចធ្វើជាម្តាយដ៏ល្អសម្រាប់កូនរបស់កូនបាន ប៉ុន្តែប្រសិនបើកូនរកបានស្ត្រីណាម្នាក់ដែលប្រៀបបាននឹងម្តាយ នឹងកូនរបស់កូន ហើយនិងក្រុមគ្រួសាររបស់កូន សូមកូនកុំបោះបង់នាង។

៣. កូនប្រុស, កុំបង្ខាំងប្រពន្ធទៅនឹងចង្ក្រានឲ្យសោះ កុំមានគំនិតបែបនឹង។ សូម្បីតែសព្វថ្ងៃ មនុស្សក៏ធ្វើស្រែរៀងរាល់ព្រឹកដែរ។

៤. កូនប្រុស, ប្រសិនបើកូនគិតថាខ្លួនឯងជាមេគ្រួសារ កូនកុំអាងថាដោយសារតែកូនជាអ្នករកលុយ តែត្រូវសម្អាងថាតើកូនអាចឃើញស្នាមញញឹមលើមុនប្រពន្ធកូនបានឬអត់។

៥. កូនប្រុស, ប្រសិនបើកូនចង់រស់បានយូរអង្វែង កូនត្រូវឲ្យប្រពន្ធកូនជាអ្នកទុកដាក់លុយកាក់។ វានឹងធ្វើឲ្យនាងពិបាកចាយ ព្រោះតែនាងត្រូវគិតលើរឿងចំណាយរបស់គ្រួសារ។ បើកូនកាន់លុយខ្លួនឯង នាងនឹងសុំលុយកូនរហូត ទោះបីជារឿងខ្លះត្រូវបង់រួចហើយក្តី។

៦. កូនប្រុស, កុំបង្ករហិង្សារលើប្រពន្ធ។ការឈឺចាប់លើរាងកាយរបស់នាងមិនស្មើនឹងផ្លូវចិត្តដែលខូចខាតទេ។ ហើយកូននឹងពិបាករស់នៅជាមួយមនុស្សស្រីដែលមានរបួសផ្លូវចិត្តមិនខាន។

៧. កូនប្រុស, ប្រសិនបើកូនរៀបការរួច ហើយកូនធ្វើខ្លួនដូចនៅលីវ កូនប្រាកដជានៅលីវម្តងទៀត។

៨. កូនប្រុស, កាលពីមុន មនុស្សប្រុសមានប្រពន្ធច្រើន កូនច្រើន គឺដោយសារតែយើងមានស្រែច្រើនដើម្បីធ្វើ ឥលូវស្រែគឺសល់តិចតួច អញ្ចឹងហើយគួរតែរក្សាប្រពន្ធឲ្យបានជាប់។

៩. កូនប្រុស, កន្លែងដែលម៉ែឯង និងឪជួបគ្នាដើម្បីញ៉ាំបាយគ្រាន់តែដើមឈើមួយដើមទេ មិនមែនដូចសព្វថ្ងៃ មានភោជនីយដ្នាននោះទេ តែកូនត្រូវចាំ ចំណងរបស់ម៉ែនិងពុកជាប់លាប់គ្នាខ្លាំងជាងអ្នកនៅក្នុងភោជនីយ៍ដ្នាន។

១០. កូនប្រុស, កុំកិបគេងលុយទៅមនុស្សស្រីរាងស្អាតទាំងនោះពេលដែលកូនមាន ពួកនោះវាមិនធ្លាប់ដឹងថាលុយពិបាករកប៉ុនណាទេ។ កូនត្រូវចំណាយលុយលើមនុស្សស្រីម្នាក់ដែលតែងតែរុញកូនទៅដល់គោលដៅតាំងពីបាតដៃទទេមក។

១១. កូនប្រុស, ពេលដែលឪគប់ថ្ម ឬក៏ហួចទៅបង្អួចផ្ទះម៉ែកូន មិនមែនពុកច្រលើមទេ គឺពុកគ្រាន់តែឲ្យសញ្ញាថាពុកនឹកម៉ែរបស់កូន។

១២. កូនប្រុស, កូនត្រូវចាំ នៅពេលកូននិយាយថាប្រពន្ធកូនមានចរិកប្លែក កូនត្រូវដឹងថា កូនក៏ប្លែកអ្វីម្យ៉ាងដែរ។

១៣. កូនប្រុស, ម៉ែរបស់កូនជិះកង់នោះជាមួយឪមុនពេលដែលឪទិញឡាន។ មនុស្សស្រីណាក៏ដោយដែលមិនចេះរអូរពេលកូនក្រ ក៏មិនចេះអំណរពេលកូនមានដែរ។

១៤. កូនប្រុស, កុំប្រៀបធៀបប្រពន្ធកូនទៅនឹងស្រីដទៃ។ នាងក៏អាចធុញទ្រាន់នឹងកូនដែរ គ្រាន់តែនាងមិនដែលប្រៀបធៀបកូនទៅនឹងប្រុសដទៃទេ។

១៥. កូនប្រុស, ប្រសិនបើប្រពន្ធកូនទាមទារសិទ្ធស្មើរគ្នា កូនត្រូវយកលុយដែលត្រូវបង់ថ្លៃគ្រប់យ៉ាងចែកជាពីរ ហើយឲ្យនាងចេញពាក់កណ្តាលទៅ។

១៦. កូនប្រុស, ម្តាយរបស់កូនជាមនុស្សស្រីក្រមុំព្រហ្មចារីពេលជួបឪ ដូច្នេះហើយពុកចំណាយពេលយូរទម្រាំឪពុករបស់គាត់ព្រមឲ្យមកឪ។ ប៉ុន្តែបើប្រពន្ធកូនមិនក្រមុំទេ កុំបន្ទោសនាង អ្វីដែលពុកមិនដែលប្រាប់កូននោះគឺ មនុស្សស្រីគេមើលលើគុណសម្បត្តិ។


១៧. កូនប្រុស, ឪមិនបានឲ្យប្អូនស្រីកូនទៅសាលាព្រោះតែឪល្ងង់ពេលនោះ។ កូនកុំធ្វើកំហុសដូចឪ។ មនុស្សស្រីដែលជោគជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមនុស្សប្រុសទៅជាមនុស្សធម្មតា មិនអស្ចារ្យដូចជំនាន់ឪទេ។

១៨. កូនប្រុស,ម៉ែកូនធ្លាប់ចាប់ទាញឪស្ទើររហែកអាវព្រោះតែគាត់ខឹងឪតែឪមិនបានលើកដៃតបវិញទេ ហើយឪមានមោទនៈណាស់ដែលឪមិនដែលវៃម៉ែកូនសូម្បីតែម្តងឡើយ។

១៩. កូនប្រុស, ជំនាន់ឪ មនុស្សស្រីមានសម្រស់ធម្មជាតិ ហើយឪមិនកុហកកូនទេ។ អ្នកខ្លះមានរូបលើដងខ្លួន ដែលសម័យឥលូវគេហៅថា ចាក់សាក់។ ប៉ុន្តែយ៉ាងណាស្រីៗជំនាន់នោះ ក៏មិនដែលលេចលើស្មើក្រោមដូចឥលូវដែរ។

២០. កូនប្រុស, ពុកម៉ែមិនចង់លូកដៃរឿងកូនទេ បើមានរឿងអ្វីឈ្លោះគ្នា កូនដោះស្រាយខ្លួនឯងទៅ ប្រសើរជាងឲ្យពុកម៉ែដោះស្រាយ។

២១. កូនប្រុស, ត្រូវចាំ ឪទិញម៉ាស៊ីនដេឲ្យម្តាយកូនមុនគេបង្អស់។ កូនត្រូវបំពេញក្តីស្រមៃរបស់ប្រពន្ធ ឲ្យដូចកូនបំពេញក្តីស្រមៃខ្លួនឯងដែរ។

២២.កូនប្រុស,កុំបោះបង់ឪពុកម្តាយវាជារឿងសម្ងាត់របស់មនុស្សចាស់ដែលតែងចង់ឲ្យកូនមើលថែខ្លួន។ កូនគង់តែមានកូនមើលថែដែរទេ។

២៣. កូនប្រុស, បួងសួងសម្រាប់គ្រួសារកូន។ រឿងខ្លះកើតឡើងកូនស្មានមិនត្រូវមុនទេ។ បួងសួរដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឲ្យជួយបីបាច់ថែរក្សារអ្នករាល់គ្នា រៀងរាល់ថ្ងៃណាកូន។

No comments:

Post a Comment

Ads Inside Post