បុរសៗគួរតែចំណាយពេល៥នាទីសម្រាប់ អានអត្ថបទមួយនេះ
ក្រៅពីពាក្យបីម៉ាត់នេះ
តើបុរសៗហ៊ានធ្វើរឿងមួយចំនួន ដូចខាងក្រោមនេះទេ ?
- តើអ្នកហ៊ានណែនាំនាងឲ្យ ឪពុកម្តាយ បងប្អូន គ្រប់គ្នា របស់អ្នក អោយស្គាល់ដែរឬទេ? បើទោះជានាងមិនមែនជា ប្រភេទមនុស្សស្រីដែល ពួកគាត់ចូលចិត្ត។
- ដើម្បីនាងតើអ្នកអាច កែចរិកលោកប្រុសធំ របស់អ្នកចោលបានទេ? នៅខាងក្រៅអ្នកជា មនុស្សប្រុសមេឃក៏មិនខ្លាច ដីក៏មិនខ្លាច ។ នៅមុខនាង តើអ្នកពិតជាអាចធ្វើ ជាមនុស្សប្រុសទន់ភ្លន់ មិនជះកំហឹងដាក់នាងមែនទេ?
- ក្រោយពេលឈ្លោះគ្នា តើអ្នកមានសុំទោសនាងមុនទេ? បើទោះជាអ្នកដឹងថា នាងជាអ្នកខុស ក៏អ្នកមិនដាច់ចិត្តបន្ទោសនាងដែ
រ។
- តើក្នុងចិត្តអ្នកពិតជាមាននាងតែ
ម្នាក់មែនឬ? ក្នុងកែវភ្នែកអ្នក តើនាងពិតជាមនុស្សស្រី ដែលល្អឥតខ្ចោះមែនឬ? ពេលអ្នកបាននាងដល់ដៃអ្នកហើយ តើអ្នកពិតជាថែរក្សា នាងមួយជីវិតមែនទេ? - ពេលនាងឈឺ តើអ្នកអាចកំដរនាងទៅពេទ្យទេ? បើទោះបីជាអ្នកទៅ ក៏មិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនៅកំដរនាងក៏បាន ។️
- តើអ្នកអាចនឹងចាំនូវអ្វីដែលនាងចូ
លចិត្ត និង អ្វីដែលនាងមិនចូលចិត្តដែលឬទេ?️
- តើរាល់ថ្ងៃ អ្នកស្រលាញ់នាង ដូចម្សិលមិញទេ (ថ្ងៃដែលផ្តើម) ? តើថ្ងៃស្អែក អ្នកនឹងស្រលាញ់នាង ជាងម្សិលមិញទេ ?
- តើអ្នកអាចចងចាំថ្ងៃពិសេសៗ របស់អ្នកទាំងពីរដែររឺទេ?
- តើអ្នកអាចរក្សាទុកនូវ វត្ថុអនុស្សាវិ៍យ ដែលនាងបានជូនអ្នកបានទេ?
- តើអ្នកអាចធ្វើបានទេ ដោយមិនទុកនាងចោល ឲ្យឯកាម្នាក់ឯង ឬមិនខ្វល់នឹងនាង?
នាងនៅឯកាម្នាក់ឯងដែរ ។ ទោះតែអ្នកមិននៅជិតនាង ហោចណាស់ក៏បាន
និយាយទូរស័ព្ទដែរ ។
- តើទូរស័ព្ទដៃរបស់អ្នកអាច បើកចោល ២៤ ម៉ោង ដើម្បីឲ្យនាងរកអ្នកឃើញ គ្រប់ពេលវេលាបានទេ?
- តើអ្នកអាចលះបង់ ពេលវេលាមើលបាល់ខ្លះ មកជាការកំដរនាង មើលរឿងមនោសញ្ចេតនា ដែលនាងចូលចិត្តទេ?
- តើអ្នកអាចប្រឹងប្រែងរកប្រាក់ កែប្រែរខ្លួនឯង ឲ្យក្លាយជាមនុស្សប្រុសរឹងពឹងនឹ
ងនរ ជាបង្អែកសំរាប់នាងរហូតដែលឬទេ?
អ្នកសួរខ្លួនអ្នកទៅមើល ចំណុចទាំងអស់ខាងលើនេះ
តើអ្នកអាចធ្វើបានប៉ុន្មានចំណុច ដែរសំរាប់នាង? ប្រសិនជាអ្នកអាចធ្វើបាន
ស្ទើរតែទាំងអស់មនុស្សស្រីម្នាក់ នោះ ពិតជាមនុស្សស្រីដែលសំណាង ជាងត្រូវឆ្នោតលេខធំទៅទៀត ៕
ដកស្រង់ពី៖ Facebook User
No comments:
Post a Comment