បទនគររាជ (ភាសាអង់គ្លេស Royal Kingdom) គឺជាចំរៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បទនគររាជ ត្រូវបាននិពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត ។
១.សូមពួកទេវត្តា រក្សាមហាក្សត្រយើង អោយបានរុងរឿង ដោយជ័យមង្គលសិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ ព្រះបារមី នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។
២.ប្រាសាទសីលា កំបាំងកណ្តាលព្រៃ គួរអោយស្រមៃ នឹកដល់យសស័ក្តិមហានគរ
ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។
៣.គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌ សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា គង់តែទេវត្តា នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឱយដល់ប្រទេសខ្មែរ ជាមហានគរ។
ខាងលើនេះ ជាបទភ្លេងគោរពទង់ជាតិ សម័យរាជានិយម និពន្ធដោយសម្ដេច ព្រះមហាធារាធិបតី ជួន ណាត។
អត្ថន័យ
វគ្គទី១៖ការបួងសួងដល់ទេព្តាសូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមី ខ្លាំងខ្លាមានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្តនិងគ្រប់គ្រងផែនដីខ្មែរ តាំងពីបុរាណមកដោយរុងរឿង។
វគ្គទី២៖ប្រាសាទថ្មនៅកណ្តាលព្រៃធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
វគ្គទី៣៖ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាមដែលជួយឲ្យប្រទេស ខ្មែរក្លាយជាមហានគរតាំងពីសម័យដូនតារៀងរហូតមកបើយើងជឿជាក់និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។
No comments:
Post a Comment